ចោរសូត្រ
ម្នាលភិក្ខុទាំងឡាយ មហាចោរប្រកបដោយអង្គ ៥ យ៉ាងរមែង កាត់ទីតខ្លះ ប្លន់ធំខ្លះ ប្លន់ផ្ទះ ១ ខ្លះ ឈរចាំស្ទាក់អ្នកដំណើរតាមផ្លូវខ្លះ ។ អង្គ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ មហាចោរក្នុងលោកនេះ ជា អ្នកអាស្រ័យនូវទីមិនស្មើ ១ អាស្រ័យព្រៃស្បាត ១ អាស្រ័យជនអ្នកមាន កម្លាំង ១ ជាអ្នកសូកទ្រព្យ ១ ជាអ្នកត្រាច់ទៅម្នាក់ឯង ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះមហាចោរអ្នកអាស្រ័យនូវទីមិនស្មើ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មហាចោរក្នុងលោកនេះ ជាអ្នកអាស្រ័យនូវជង្ហុកស្ទឹង ឬអាស្រ័យនូវ ភ្នំដែលមិនរាបស្មើ ម្នាលភិក្ខុទាំងឡាយ មហាចោរអ្នកអាស្រ័យនូវទីមិនស្មើ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះមហាចោរអ្នកអាស្រ័យព្រៃស្បាត តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មហាចោរក្នុងលោកនេះ អាស្រ័យនូវស្បាត ស្មៅខ្លះ ស្បាតឈើខ្លះ ឆ្នេរស្ទឹងខ្លះ ដងព្រៃធំខ្លះ ម្នាលភិក្ខុទាំងឡាយ មហាចោរ អ្នកអាស្រ័យនូវព្រៃស្បាតយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះមហាចោរ អាស្រ័យជនអ្នកមានកម្លាំង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ក្នុងលោកនេះ អាស្រ័យព្រះរាជាខ្លះ អាស្រ័យរាជមហាមាត្យខ្លះ មហាចោរ នោះតែងអាងយ៉ាងនេះថា បើនរណាប្តឹងអ្វីៗ ពីអញ ពួកស្តេច ឬរាជមហាមាត្យទាំងនេះ មុខជាកាត់សេចក្តីប្រង្គបចោល បើនរណាមួយប្តឹងអ្វីៗ ពីចោរ នោះ ពួកស្តេច ឬរាជមហាមាត្យទាំងនោះ ក៏កាត់សេចក្តីប្រង្គបឲ្យចោរនោះ ម្នាលភិក្ខុទាំងឡាយ មហាចោរអ្នកអាស្រ័យជនមានកម្លាំងយ៉ាងនេះឯង ។ ម្នាល ភិក្ខុទាំងឡាយ ចុះមហាចោរសូកដោយទ្រព្យ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មហាចោរក្នុងលោកនេះ ជាអ្នកស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើន មហាចោរ នោ