អដ្ឋកថាចោរសូត្រ

ក្បាលទី 29 · ទំព័រ 9

គប្បីជ្រាបវិនិច្ឆ័យក្នុងចោរសូត្រទី ៣ ដូចតទៅនេះ បទថា ឥតោ ភោគេន បដិសន្ថរិស្សាមិ សេចក្តីថា អាត្មាអញនឹងកាន់យកភោគៈ ចាកសម្បត្តិរបស់អាត្មាអញនេះ ធ្វើបដិសណ្ឋារៈ បិទបាំងដោយភោគៈនោះ អធិប្បាយថា នឹងបិទឱកាសរវាងបុគ្គលនោះនឹងអញ ។ បទថា និគ្គហណានិ បានដល់ ការកាន់យករបស់អ្នកដទៃ ។ បទថា គុយ្ហមន្តា បានដល់