អដ្ឋកថា សុខុមាលសូត្រ

ក្បាលទី 29 · ទំព័រ 10

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា ជាសមណសុខុមាលក្នុងពួកសមណៈ ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ បើគេអង្វរក៏ប្រើប្រាស់ចីវរច្រើន បើគេមិន អង្វរក៏ប្រើប្រាស់តិច គេអង្វរក៏បរិភោគបិណ្ឌបាតច្រើន គេមិនអង្វរក៏បរិភោគ តិច គេអង្វរក៏ប្រើប្រាស់សេនាសនៈច្រើន គេមិនអង្វរក៏ប្រើប្រាស់តិច គេអង្វរ ក៏បរិភោគគិលានប្បច្ចយភេសជ្ជបរិក្ខារច្រើន គេមិនអង្វរក៏បរិភោគតិច ១ ភិក្ខុ នោះនៅជាមួយនឹងពួកសព្រហ្មចារីណា ពួកសព្រហ្មចារីនោះ តែងរាប់រកភិក្ខុ នោះដោយកាយកម្មជាទីគាប់ចិត្តច្រើន មិនគាប់ចិត្ត ( នោះ ) តិច តែងរាប់រក ដោយវចីកម្មជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច តែងរាប់រកដោយមនោកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច នាំចូលទៅជិតតែរបស់ដែលគួរនាំចូលទៅ ជិត ជាទីគាប់ចិត្ត មិនគាប់ចិត្តតិច ១ ជំងឺដែលតាំងឡើងអំពីប្រមាត់ក្តី តាំង ឡើងអំពីស្លេស្មក្តី តាំងឡើងអំពីខ្យល់ក្តី កើតអំពីធាតុប្រជុំក្តី កើតអំពីរដូវ ប្រែប្រួលក្តី កើតអំពីរក្សាឥរិយាបថមិនស្មើក្តី កើតអំពីសេចក្តីព្យាយាម ( របស់ គេមានវាយចងជាដើម ) ក្តី កើតអំពីផលនៃកម្មក្តី ជំងឺទាំងឡាយនោះ មិន កើតឡើងដល់ភិក្ខុនោះច្រើនទេ ជាអ្នកមានអាពាធតិច ១ ជាអ្នកបានតាមសេចក្តី ប្រាថ្នា បានមិនលំបាក បានមិនក្រនូវឈានទាំង ៤ ដែលអាស្រ័យដោយចិត្ត ដ៏ក្រៃលែង ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ចូលដល់ចេតោវិមុត្តិនិងបញ្ញា វិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯងក្នុងបច្ចុប្បន្ន ១ ។