អានន្ទសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីសម គួរ ។ លុះព្រះអានន្ទដ៏មានអាយុគង់ក្នុងទីសមគួរហើយ បានក្រាបទូលសួរព្រះ ដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុសង្ឃគួរនៅសប្បាយ បាន ដោយហេតុបុន្មានយ៉ាងហ្ន៎ ។ ម្នាលអានន្ទ កាលណាភិក្ខុបរិបូណ៌ដោយ សីលខ្លួនឯង មិនតិះដៀលភិក្ខុដទៃ ព្រោះតែអធិសីល ម្នាលអានន្ទ ភិក្ខុសង្ឃ ដែលគួរនៅសប្បាយ ដោយហេតុបុណ្ណេះឯង ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុ សង្ឃគួរនៅសប្បាយបាន ដោយបរិយាយដទៃទៀត តើមានដែរឬទេ ។ ព្រះ ដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ មានដែរ ។ ម្នាលអានន្ទ កាលដែល ភិក្ខុបរិបូណ៌ដោយសីលខ្លួនឯង មិនតិះដៀលភិក្ខុដទៃ ព្រោះតែអធិសីលផង ជាអ្នកពិនិត្យតែខ្លួនឯង មិនពិនិត្យភិក្ខុដទៃផង ម្នាលអានន្ទ ភិក្ខុសង្ឃគួរនៅ សប្បាយដោយហេតុមានប្រមាណបុណ្ណេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុសង្ឃ គួរនៅសប្បាយដោយបរិយាយដទៃទៀត មានដែរឬទេ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ នៅមានទៀត ម្នាលអានន្ទ កាលដែលភិក្ខុបរិបូណ៌ ដោយសីលខ្លួនឯង មិនតិះដៀលភិក្ខុដទៃ ព្រោះតែអធិសីលផង ពិនិត្យតែខ្លួន ឯង មិនពិនិត្យភិក្ខុដដៃផង ទោះជាអ្នកមិនល្បីឈ្មោះ គឺមានបុណ្យតិច ក៏មិន រន្ធត់ ព្រោះតែខ្លួនមិនល្បីឈ្មោះនោះផង ។ ម្នាលអានន្ទ ភិក្ខុសង្ឃគួរនៅសប្បាយ ដោយហេតុបុណ្ណេះឯង បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុសង្ឃគួរនៅសប្បាយដោយ បរិយាយដទៃទៀតមានដែរឬទេ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល អានន្ទ នៅមានទៀត ម្នាលអ