អដ្ឋកថាអានន្ទសូត្រ
ក្បាលទី 29 · ទំព័រ 17
គប្បីជ្រាបវិនិច្ឆ័យក្នុងអានន្ទសូត្រទី ៦ ដូចតទៅនេះ បទថា នោ ច បរំ អធិសីលេ សម្បវត្តា ហោតិ សេចក្តីថា មិនពោលតិះដៀល មិនពោលប្រទូស្តអ្នកដទៃដល់សីល ។ បទថា អត្តានុបេក្ខី បានដល់ សម្លឹង មើលខ្លួន ដោយដឹងកិច្ចដែលខ្លួនធ្វើហើយ និងមិនទាន់បានធ្វើ ។ បទថា នោ បរានុបេក្ខី បានដល់ មិនដាក់ចិត្តក្នុងកិច្ចដែលអ្នកដទៃធ្វើ និងមិនបានធ្វើ ។ បទថា អប្បញ្ញាតោ បានដល់ មិនប្រាកដ គឺមានបុណ្យតិច ។ បទថា អប្បញ្ញាតកេន បានដល់ ព្រោះភាពជាអ្នកមិនប្រាកដ គឺមិនមានឈ្មោះ បោះសំឡេង មានបុណ្យតិច ។ បទថា នោ បរិតស្សតិ បានដល់ មិន ដល់នូវការភ័យខ្លាច ។ ដោយសូត្រនេះ ព្រះមានព្រះភាគ ត្រាស់ចំពោះព្រះខីណា ស្រពបុណ្ណោះ ដោយប្រការដូច្នេះឯង ។