អសេខិយសូត្រ

ក្បាលទី 29 · ទំព័រ 19

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកគួរ ទទួលគ្រឿងបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ ធម៌ ៥ យ៉ាងគឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រកបដោយ សីលក្ខន្ធជាអសេក្ខ ១ ប្រកបដោយសមាធិក្ខន្ធជាអសេក្ខ ១ ប្រកបដោយ បញ្ញាខន្ធជាអសេក្ខ ១ ប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខ ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកគួរទទួលគ្រឿងបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់ សត្វលោក ។ ៥