ចាតុទ្ទិសសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកត្រាច់ ទៅបានក្នុងទិសទាំង ៤ ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ ប្រកបដោយ អាចារៈនិងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ ទោះមានប្រមាណតិច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ១ អ្នកស្តាប់ច្រើន ចាំរឿងដែលស្តាប់ ហើយ ចាំមិនភ្លេចនូវរឿងដែលស្តាប់ហើយ ពួកធម៌ណាពីរោះខាងដើម ពីរោះ កណ្តាល ពីរោះខាងចុង ប្រកាសព្រហ្មចរិយៈ ព្រមទាំងអត្ថទាំងព្យញ្ជនៈ បរិសុទ្ធិ ពេញលេញអស់ជើង ភិក្ខុនោះបានស្តាប់ធម៌មានសភាពយ៉ាងនោះច្រើន ចាំស្ទាត់ រត់មាត់ យល់ច្បាស់ដោយចិត្ត ចាក់ធ្លុះល្អដោយប្រាជ្ញា ១ ជាអ្នកសន្តោសដោយ ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាម បាន ១ ជាអ្នកបានតាមសេចក្តីប្រាថ្នា បានមិនលំបាក បានមិនក្រនូវឈាន ទាំង ៤ ដែលអាស្រ័យនូវចិត្តដ៏ក្រៃលែង ជាគ្រឿងនៅសប្បាយក្នុងបច្ចុប្បន្ន ១ ជាអ្នកបានដល់ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះ ក្ស័យទៅនៃអាសវៈទាំងឡាយ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួន ឯង ក្នុងបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ ធម៌ ៥ នេះឯង ទើបឈ្មោះថាជាអ្នកត្រាច់ទៅបានក្នុងទិសទាំង ៤ ។