កុលុបកសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចូលទៅកាន់ត្រកូលប្រកបដោយ ធម៌ ៥ យ៉ាង ត្រកូលទាំងឡាយ រមែងមិនស្រឡាញ់ផង មិនពេញចិត្តផង មិនគោរពផង មិនសរសើរផង ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ គឺជាអ្នកស្និទ្ធស្នាលចំពោះត្រកូល ដែលមិនមានសេចក្តីរាប់អានខ្លួន ១ ខ្លួនមិន មែនជាឥស្សរៈ តែលើកខ្លួនជាឥស្សរៈ ១ ជាអ្នកចូលទៅរាប់រកដើម្បីផ្សះផ្សា ត្រកូលដែលបែកបាក់គ្នា ១ ជាអ្នកច្រើនខ្សឹបជិតត្រចៀកអ្នកឯទៀត ១ ជាអ្នក សូមគេចែៗ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចូលទៅកាន់ត្រកូល ប្រកបដោយ ធម៌ ៥ យ៉ាងនេះឯង ត្រកូលទាំងឡាយ រមែងមិនស្រឡាញ់ផង មិន ពេញចិត្តផង មិនគោរពផង មិនសរសើរផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចូល ទៅកាន់ត្រកូលដែលប្រកបដោយធម៌ ៥ យ៉ាង ត្រកូលទាំងឡាយ រមែង ស្រឡាញ់ផង ពេញចិត្តផង គោរពផង សរសើរផង ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺជាអ្នកមិនស្និទ្ធស្នាល ចំពោះត្រកូលដែលមិនមាន សេចក្តីរាប់អានខ្លួន ១ ខ្លួនមិនមែនជាឥស្សរៈក៏មិនលើកខ្លួនជាឥស្សរៈ ១ ជា អ្នកមិនចូលទៅរាប់រកដើម្បីផ្សះផ្សាត្រកូលដែលបែកបាក់គ្នា ១ ជាអ្នកមិនខ្សឹប ជិតត្រចៀកអ្នកឯទៀត ១ ជាអ្នកមិនសូមគេចែៗ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចូលទៅកាន់ត្រកូល ដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង ត្រកូល ទាំងឡាយ រមែងស្រឡាញ់ផង ពេញចិត្តផង គោរពផង សរសើរផង ។ ៥