អដ្ឋកថាកុលុបកសូត្រ
ក្បាលទី 29 · ទំព័រ 24
គប្បីជ្រាបវិនិច្ឆ័យក្នុងកុលុបកសូត្រទី ១ នៃអន្ធកវិន្ទវគ្គទី ២ ដូចតទៅថា បទថា អសន្ថវវិស្សាសី សេចក្តីថា សម្តែងការស្និទ្ធស្នាល ក្នុងបុគ្គលដែលមិនស្និទ្ធស្នាលនឹងខ្លួន គឺមិនស្និទ្ធស្នាលគ្នានោះឯង ។ បទថា អនិស្សារវិកប្បី សេចក្តីថា មិនបានជាធំឡើយ តែធ្វើជាធំដោយប្រាប់ថា ពួក អ្នកចូរឲ្យវត្ថុនេះ ចូរទទួលវត្ថុនេះ ។ បទថា ព្យត្ថុបសេវី សេចក្តីថា ចូលទៅ គប់រកត្រកូលដែលបែកគ្នា មិនបំណងល្អចំពោះគ្នា ដើម្បីញុះញង់ ។ បទថា ឧបកណ្ណកជប្បី សេចក្តីថា ទទួលមន្តដែលជិតត្រចៀក ។ ឯធម៌ចំណែក…ស គប្បីជ្រាបផ្ទុយគ្នាតាមដែលពោលហើយ ។