បច្ឆាសមណសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង មិនគួរ យកជាបច្ឆាសមណៈឡើយ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺភិក្ខុដើរឆ្ងាយពេកឬជិតពេក ១ មិនទទួលយកបាត្រ ឬវត្ថុដែលនៅក្នុងបាត្រ ១ មិនហាមឃាត់ព្រះថេរៈដែលនិយាយជិតត្រូវអាបត្តិ ១ កាលព្រះថេរៈកំពុង និយាយ ក៏និយាយពាក្យកាត់ត្រង់ចន្លោះៗ ១ ជាអ្នកអប្បឥតប្រាជ្ញា ល្ងង់ខ្លៅ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង មិនគួរយក ជាបច្ឆាសមណៈឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរយកជាបច្ឆាសមណៈបាន ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺភិក្ខុមិនដើរឆ្ងាយពេក មិនជិតពេក ១ ទទួលយកបាត្រ ឬវត្ថុដែលនៅក្នុង បាត្រ ១ ហាមឃាត់ព្រះថេរៈដែលនិយាយជិតត្រូវអាបត្តិ ១ កាលព្រះថេរៈ កំពុងនិយាយ មិននិយាយពាក្យកាត់ត្រង់ចន្លោះៗ ១ ជាអ្នកមានប្រាជ្ញា មិនល្ងង់ មិនខ្លៅ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើប គួរយកជាបច្ឆាសមណៈបាន ។