សមាធិសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 26

គប្បីជ្រាបវិនិច្ឆ័យក្នុងបច្ឆាសមណសូត្រទី ២ ដូចតទៅនេះ បទថា បត្តបរិយាបន្នំ ន គណ្ហាតិ សេចក្តីថា កាលឧបជ្ឈាយ៍បែរមកឈរ និងប្រគេនបាត្រទទេរបស់ខ្លួន ហើយទទួលបាត្ររបស់លោកក៏មិនមែន ឬមិន ទទួលកាន់បាត្រឧបជ្ឈាយ៍ ។ បទថា ន និវារេតិ សេចក្តីថា មិនដឹងថា ពាក្យនេះជាពាក្យកន្លងអាបត្តិ សូម្បីដឹងក៏មិនបានហាមថា បពិត្រលោកម្ចាស់ លោកម្ចាស់គួរពោលយ៉ាងនេះ ។ បទថា កថំ ឱបតេតិ សេចក្តីថា កាត់នូវ ពាក្យរបស់លោក សកនូវពាក្យរបស់ខ្លួន ។ បទថា ជឡោ ប្រែថា ជាបុគ្គល ល្ងីល្ងើ ។ បទថា ឯឡមូគោ បានដល់ ឆ្កួតមានទឹកមាត់ហូរ ។