អដ្ឋកថា សមាធិសូត្រ

ក្បាលទី 29 · ទំព័រ 26

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង មិនគួរ នឹងចូលកាន់សម្មាសមាធិបានឡើយ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច ខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស ១ មិន អត់ធន់នឹងផ្សព្វ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នេះឯង មិនគួរនឹងចូលកាន់សម្មាសមាធិបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ប្រកបដោយធម៌ ៥ យ៉ាង គួរនឹងចូលកាន់សម្មាសមាធិបាន ។ ប្រកបដោយ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជា អ្នកអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹង រស ១ អត់ធន់នឹងផ្សព្វ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរចូលកាន់សម្មាសមាធិបាន ។ ៥ ក្នុងសមាធិសូត្រទី ៣ មានអត្ថងាយយល់ហើយ ។