អដ្ឋកថាមច្ឆរិយសូត្រ

ក្បាលទី 29 · ទំព័រ 30

គប្បីជ្រាបវិនិច្ឆ័យក្នុងមច្ឆរិយសូត្រទី ៥ ដូចតទៅនេះ បទថា អាវាសមច្ឆរិនី សេចក្តីថា រមែងកំណាញ់អាវាស គឺឃើញអ្នកដទៃនៅក្នុង អាវាសនោះ អត់ធន់មិនបាន ។ បទថា កុលមច្ឆរិនី សេចក្តីថា រមែង កំណាញ់ត្រកូលឧបដ្ឋាក គឺឃើញអ្នកដទៃចូលទៅរកត្រកូលនោះ អត់ធន់មិន បាន ។ បទថា លាភមច្ឆរិនី សេចក្តីថា រមែងកំណាញ់លាភ គឺឃើញលាភកើតដល់អ្នកដទៃ អត់ធន់មិនបាន ។ បទថា វណ្ណមច្ឆរិនី សេចក្តីថា រមែងកំណាញ់គុណ គឺឃើញគេពោលគុណរបស់អ្នកដទៃ អត់ធន់មិនបាន ។ បទថា ធម្មមច្ឆរិនី សេចក្តីថា រមែងកំណាញ់បរិយត្តិធម៌ គឺមិនប្រាថ្នាឲ្យដល់ អ្នកដទៃ ។