ឥស្សាសូត្រ

ក្បាលទី 29 · ទំព័រ 33

ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាងនឹងធ្លាក់ ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច ខ្លះ ។ គឺភិក្ខុនីមិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសរសើរ បុគ្គល ដែលមិនគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយតិះដៀល បុគ្គលដែលគួរសរសើរ ១ ជាអ្នកច្រណែន ១ កំណាញ់ ១ ធ្វើសទ្ធាទេយ្យវត្ថុឲ្យធ្លាក់ចុះ ១ ។ ដោយធម៌នេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយក ទៅតម្កល់ទុក ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺភិក្ខុនីបាន ពិចារណាស្ទាបស្ទង់មើលរួច ទើបតិះដៀល បុគ្គលដែលគួរតិះដៀល ១ បាន ពិចារណាស្ទាបស្ទង់មើលរួច ទើបសរសើរបុគ្គល ដែលគួរសរសើរ ១ ជា អ្នកមិនច្រណែន ១ មិនកំណាញ់ ១ មិនធ្វើសទ្ធាទេយ្យវត្ថុឲ្យធ្លាក់ចុះ ១ ។ ដោយធម៌នេះឯង ។ បេ ។