អដ្ឋកថា ទិដ្ឋិសូត្រ

ក្បាលទី 29 · ទំព័រ 34

ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាងនឹងធ្លាក់ ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច ខ្លះ ។ គឺភិក្ខុនីមិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសរសើរ បុគ្គល ដែលមិនគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយតិះដៀលបុគ្គល ដែលគួរសរសើរ ១ ជាអ្នកមានសេចក្តីយល់ខុស ១ មានសេចក្តីត្រិះរិះខុស ១ ធ្វើសទ្ធាទេយ្យវត្ថុឲ្យធ្លាក់ចុះ ១ ។ ដោយធម៌នេះ ឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើត ក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅតម្កល់ទុក ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺភិក្ខុនី បានពិចារណា ស្ទាបស្ទង់មើលរួច ទើបតិះដៀល បុគ្គល ដែលគួរតិះដៀល ១ បានពិចារណា ស្ទាបស្ទង់មើលរួច ទើបសរសើរ