អដ្ឋកថា វាចាសូត្រ
ក្នុងទិដ្ឋិសូត្រទី ៨ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាងនឹងធ្លាក់ ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច ខ្លះ ។ គឺភិក្ខុនីមិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសរសើរ បុគ្គល ដែលមិនគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយតិះដៀលបុគ្គល ដែលគួរសរសើរ ១ ជាអ្នកមានវាចាខុស ១ មាន ការងារខុស ១ ធ្វើសទ្ធាទេយ្យវត្ថុឲ្យធ្លាក់ចុះ ១ ។ ដោយធម៌នេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាងនឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅតម្កល់ទុក ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺភិក្ខុនី បានពិចារណា ស្ទាបស្ទង់មើល រួចទើបតិះដៀលបុគ្គល ដែលគួរ តិះដៀល ១ បានពិចារណាស្ទាបស្ទង់មើលរួច ទើបសរសើរបុគ្គល ដែលគួរ សរសើរ ១ មានវាចាត្រូវ ១ មានការងារត្រូវ ១ មិនធ្វើសទ្ធាទេយ្យវត្ថុឲ្យ ធ្លាក់ចុះ ១ ។ ដោយធម៌នេះឯង ។ បេ ។ ៥ ក្នុងវាចាសូត្រទី ៩ មានអត្ថងាយយល់ហើយ ។