វាយាមសូត្រ និងអដ្ឋកថា
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាងនឹងធ្លាក់ ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច ខ្លះ ។ គឺភិក្ខុនីមិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសរសើរ បុគ្គលដែលមិនគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយតិះដៀល បុគ្គលដែលគួរសរសើរ ១ មានព្យាយាមខុស ១ មានសតិ ខុស ១ ធ្វើសទ្ធាទេយ្យវត្ថុឲ្យធ្លាក់ចុះ ១ ។ ដោយធម៌នេះឯង ។ បេ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជា គេនាំយកទៅតម្កល់ទុក ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺ ភិក្ខុនី បានពិចារណា ស្ទាបស្ទង់មើលរួច ទើបតិះដៀល បុគ្គលដែលគួរតិះដៀល ១ បានពិចារណា ស្ទាបស្ទង់មើលរួច ទើបសរសើរ បុគ្គលដែលគួរ សរសើរ ១ មានព្យាយាមត្រូវ ១ មានសតិត្រូវ ១ មិនធ្វើសទ្ធាទេយ្យវត្ថុឲ្យ ធ្លាក់ចុះ ១ ។ ដោយធម៌នេះឯង ។ បេ ។ អន្ធកវិន្ទវគ្គទី ២ ចប់ ឧទ្ទាននៃអន្ធកវិន្ទវគ្គនោះ គឺ និយាយអំពីភិក្ខុ ចូលទៅកាន់ត្រកូល ១ អំពីភិក្ខុជា បច្ឆាសមណៈ ១ អំពីភិក្ខុមិនគួរចូលកាន់សម្មាសមាធិ ១ អំពីព្រះដ៏មានព្រះភាគគង់ក្នុងអន្ធកវិន្ទគ្រាម ១ អំពី សេចក្តីកំណាញ់ ១ អំពីសេចក្តីសរសើរ ១ អំពីភិក្ខុនី មានសេចក្តីច្រណែន ១ អំពីសេចក្តីយល់ខុស ១ អំពី វាចា ១ អំពីព្យាយាម ១ ។ ៥