អដ្ឋកថាទុតិយឧបដ្ឋាកសូត្រ
ក្បាលទី 29 · ទំព័រ 44
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយឧបដ្ឋាកសូត្រទី ៤ នៃគិលានវគ្គ ទី ៣ ដូចតទៅនេះ បទថា ន បដិពលោ បានដល់ មិនប្រកបដោយ កម្លាំងកាយ និងកម្លាំងញាណ ។ បទថា អាមិសន្តរោ បានដល់ ជាអ្នក ឃើញដល់អាមិស គឺប្រាថ្នាក្នុងបច្ច័យ មានចីវរជាដើម ។