បឋមអនាយុស្សសូត្រ

ក្បាលទី 29 · ទំព័រ 44

ម្នាលភិក្ខុទាំងឡាយ អនាយុស្សធម៌ ( ធម៌ធ្វើឲ្យអាយុថយ ) នេះមាន ៥ យ៉ាង ។ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺជាអ្នកមិនចេះធ្វើខ្លួន ឲ្យសប្បាយ ១ មិនដឹងប្រមាណក្នុងការសប្បាយ ១ ជាអ្នកបរិភោគអាហារ មិនរលួយ ១ ជាអ្នកត្រាច់ទៅមិនត្រូវតាមកាល ១ ជាអ្នកមិនប្រព្រឹត្តធម៌ដ៏ ប្រសើរ ១ ។ ម្នាលភិក្ខុទាំងឡាយ អនាយុស្សធម៌ មាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ អាយុស្សធម៌ ( ធម៌ធ្វើឲ្យចម្រើនអាយុ ) នេះមាន ៥ យ៉ាង ។ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺជាអ្នកចេះធ្វើខ្លួនឲ្យសប្បាយ ១ ដឹងប្រមាណក្នុងការសប្បាយ ១ ជាអ្នកបរិភោគអាហាររលួយ ១ ជាអ្នកត្រាច់ ទៅត្រូវតាមកាល ១ ប្រព្រឹត្តធម៌ដ៏ប្រសើរ ១ ។ ម្នាលភិក្ខុទាំងឡាយ អាយុស្សធម៌ មាន ៥ យ៉ាងនេះឯង ។ ៥