អដ្ឋកថា ទុតិយអនាយុស្សសូត្រ

ក្បាលទី 29 · ទំព័រ 45

ម្នាលភិក្ខុទាំងឡាយ អនាយុស្សធម៌ ( ធម៌ធ្វើឲ្យអាយុថយ ) នេះមាន ៥ យ៉ាង ។ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺជាអ្នកមិនចេះធ្វើខ្លួន ឲ្យសប្បាយ ១ មិនដឹងប្រមាណក្នុងការសប្បាយ ១ ជាអ្នកបរិភោគអាហារ មិនរលួយ ១ ជាអ្នកទ្រុស្តសីល ១ ជាអ្នកមានមិត្តអាក្រក់ ១ ។ ម្នាលភិក្ខុ ទាំងឡាយ អនាយុស្សធម៌ មាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ អាយុស្សធម៌ ( ធម៌ធ្វើឲ្យចម្រើនអាយុ ) នេះមាន ៥ យ៉ាង ។ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺជាអ្នកចេះធ្វើខ្លួនឲ្យសប្បាយ ១ ដឹងប្រមាណក្នុងការសប្បាយ ១ ជាអ្នកបរិភោគអាហាររលួយ ១ ជាអ្នកមានសីល ១ ជាអ្នកមានកល្យាណមិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ អាយុស្សធម៌ មាន ៥ យ៉ាងនេះឯង ។ ៥ ក្នុងទុតិយអនាយុស្សសូត្រទី ៦ ក៏មានន័យនេះដូចគ្នា ។