អវប្បកាសសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង មិនគួរ នឹងចេញចាកសង្ឃ ( ទៅនៅតែម្នាក់ឯង ) ទេ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនសន្តោស ដោយចីវរ តាមមានតាមបាន ១ មិនសន្តោសដោយបិណ្ឌបាត តាមមានតាម បាន ១ មិនសន្តោសដោយសេនាសនៈ តាមមានតាមបាន ១ មិនសន្តោស ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១ ជាអ្នកក្រាស់ដោយ សេចក្តីត្រិះរិះក្នុងកាម ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នេះឯង មិនគួរនឹងចេញចាកសង្ឃ ( ទៅនៅតែម្នាក់ឯង ) ទេ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបគួរចេញចាកសង្ឃ ( ទៅនៅតែ ម្នាក់ឯង ) បាន ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរ តាមមានតាម បាន ១ សន្តោសដោយបិណ្ឌបាត តាមមានតាមបាន ១ សន្តោសដោយ សេនាសនៈ តាមមានតាមបាន ១ សន្តោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១ ជាអ្នកក្រាស់ដោយសេចក្តីត្រិះរិះ ក្នុងការចេញចាកកាម ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរចេញ ចាកសង្ឃ ( ទៅនៅតែម្នាក់ឯង ) បាន ។