សមណទុក្ខសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 48

គប្បីជ្រាបវិនិច្ឆ័យក្នុងអវប្បកាសសូត្រទី ៧ ដូចតទៅនេះ បទថា នាលំ សង្ឃម្ញាវបកាសិតុំ សេចក្តីថា មិនគួរចៀសចេញទៅចាក ពួកម្នាក់ឯង តែសេចក្តីពិត លោកមិនគួរនៅក្នុងចំណោមសង្ឃដូចគ្នា តែក៏ មិនគួរចៀសចេញអំពីពួកដោយត្រង់ ព្រោះមិនជាការធ្វើពួកឲ្យល្អ ព្រោះ ទាក់ទងដោយឱវាទានុសាសនី ។ បទថា អលំ សង្ឃម្ញាវបកាសិតុំ សេចក្តីថា ចៀសចេញអំពីពួកម្នាក់ឯងបុណ្ណោះ ដោយនៅក្នុងទិសទាំង ៤ ក៏គួរ និងនៅក្នុងពួកក៏គួរដូចគ្នា ។ ព្រោះធ្វើពួកឲ្យស្អាត ។