បរិកុប្បសូត្រ

ក្បាលទី 29 · ទំព័រ 50

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៥ ពួកនេះ ជាអ្នកទៅកាន់ អបាយ ទៅកាន់នរក មានសភាពកម្រើក ជាបុគ្គលកែប្រែមិនបាន ។ បុគ្គល ៥ ពួក តើដូចម្តេច ។ គឺបុគ្គលផ្តាច់ជីវិតមាតា ១ បុគ្គលផ្តាច់ជីវិតបិតា ១ បុគ្គលផ្តាច់ជីវិតព្រះអរហន្ត ១ បុគ្គលធ្វើលោហិតរបស់ព្រះតថាគតឲ្យពុរពង ឡើងដោយចិត្តប្រទូស្ត ១ បុគ្គលបំបែកសង្ឃ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៥ ពួកនេះឯង ជាអ្នកទៅកាន់អបាយ ទៅកាន់នរក មានសភាព កម្រើក ជាបុគ្គលកែប្រែមិនបាន ។ ៥