អដ្ឋកថាបរិកុប្បសូត្រ
ក្បាលទី 29 · ទំព័រ 50
គប្បីជ្រាបវិនិច្ឆ័យក្នុងបរិកុប្បសូត្រទី ៩ ដូចតទៅនេះ បទថា អាបយិកា បានដល់ ជាអ្នកត្រូវទៅអបាយ ។ បទថា នេរយិកា បានដល់ ត្រូវទៅនរក ។ បទថា បរិកុប្បា បានដល់ មានសភាវៈកម្រើក ដូចដំបៅ ចាស់ ។ បទថា អតេកិច្ឆា បានដល់ បុគ្គលណាម្នាក់ធ្វើឲ្យត្រឡប់វិញ មិនបាន ។