អដ្ឋកថាចក្កសូត្រ

ក្បាលទី 29 · ទំព័រ 55

គប្បីជ្រាបវិនិច្ឆ័យក្នុងចក្កសូត្រទី ១ នៃរាជវគ្គទី ៤ ដូច្នេះ បទថា ធម្មេន បានដល់ ដោយកុសលធម៌ ១០ ។ បទថា ចក្កំ បានដល់ អាណាចក្រ ។ បទថា អត្ថញ្ញូ បានដល់ ដឹងប្រយោជន៍នៃ រាជសម្បត្តិ ។ បទថា ធម្មញ្ញូ បានដល់ ដឹងធម៌ គឺប្រពៃណី ។ បទថា មត្តញ្ញូ បានដល់ ដឹងប្រមាណក្នុងការដាក់រាជអាជា ឬក្នុងការបង់ពន្ធ ។ បទថា កាលញ្ញូ បានដល់ ដឹងកាលសោយសុខក្នុងរាជសម្បត្តិ វេលាធ្វើការវិនិច្ឆ័យ និងវេលា យាងចារិកទៅក្នុងជនបទ ។ បទថា បរិសញ្ញូ បានដល់ ដឹងថា នេះជំនុំក្សត្រ នេះជំនុំព្រាហ្មណ៍ នេះជំនុំវេស្សៈ នេះជំនុំសូទ្រៈ នេះជំនុំសមណៈ ។ ក្នុងតថាគតវារៈ គប្បីជ្រាបអត្ថដូច្នេះ ។ បទថា អត្ថញ្ញូ បានដល់ ដឹង អត្ថ ៥ ។ បទថា ធម្មញ្ញូ បានដល់ ដឹងធម៌ ៤ ។ បទថា មត្តញ្ញូ បានដល់ ដឹងប្រមាណក្នុងការទទួលនិងបរិភោគបច្ច័យ ៤ ។ បទថា កាលញ្ញូ បានដល់ ដឹងកាលយ៉ាងនេះថា នេះជាកាលពួនសម្ងំ នេះជាពេលចូលសមាបត្តិ នេះជា ពេលសម្តែងធម៌ នេះជាពេលចារិកទៅក្នុងជនបទ ។ បទថា បរិសញ្ញូ បានដល់ ដឹងថា នេះខត្តិយបរិស័ទ ។ នេះសមណបរិស័ទ ។ បទថា អនុត្តរំ បានដល់ ប្រសើរដោយលោកុត្តរធម៌ ៩ ។ បទថា ធម្មចក្កំ បានដល់ ចក្កប្រសើរបំផុត ។