អនុវត្តនសូត្រ
ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បងរបស់ព្រះរាជាចក្រពត្តិ ប្រកបដោយអង្គ ៥ យ៉ាង រមែងញ៉ាំងអាណាចក្រដែលបិតាធ្លាប់ឲ្យប្រព្រឹត្ត ទៅ ឲ្យប្រព្រឹត្តទៅតាមលំដាប់ដោយធម៌បាន អាណាចក្រនោះ សត្វជាសត្រូវ មានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ ។ ប្រកបដោយ អង្គ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បងរបស់ ស្តេចចក្រពត្តិ ក្នុងលោកនេះ ទ្រង់ឈ្វេងយល់នូវប្រយោជន៍ ( នៃរាជការ ) ១ ទ្រង់ចាំនូវប្រពៃណីធម៌ ១ ទ្រង់ស្គាល់ប្រមាណក្នុងអាជា ឬគ្រឿងបូជា ១ ទ្រង់ស្គាល់កាល ១ ទ្រង់ស្គាល់បរិសទ្យ ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជ បុត្រច្បងរបស់ព្រះរាជាចក្រពត្តិប្រកបដោយអង្គ ៥ យ៉ាង នេះឯង រមែង ញ៉ាំងអាណាចក្រដែលបិតាធ្លាប់ឲ្យប្រព្រឹត្តទៅ ឲ្យប្រព្រឹត្តទៅ តាមលំដាប់ ដោយធម៌ អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្ស មិនអាចឲ្យ ប្រព្រឹត្តទៅបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្រប្រកបដោយធម៌ ៥ យ៉ាងដូច្នោះដែរ ទើបញ៉ាំងធម្មចក្រដ៏ប្រសើរ ដែលព្រះតថាគត ធ្លាប់ឲ្យ ប្រព្រឹត្តទៅ ឲ្យប្រព្រឹត្តទៅតាមលំដាប់ ដោយប្រពៃបាន ធម្មចក្រនោះ ទោះបី សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយក្នុង លោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ ។ ប្រកបដោយធម៌ ៥ យ៉ាង តើ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សារីបុត្រជាអ្នកដឹង អត្ថ ១ ដឹងធម៌ ១ ដឹងប្រមាណ ១ ដឹងកាល ១ ដឹងបរិសទ្យ ១ ។ ម្នាល ភិក្ខុទាំងឡាយ សារីបុត្រប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបញ៉ាំងធម្មចក្រ