អដ្ឋកថាអនុវត្តនសូត្រ
ក្បាលទី 29 · ទំព័រ 57
គប្បីជ្រាបវិនិច្ឆ័យក្នុងអនុវត្តនសូត្រទី ២ ដូចតទៅនេះ បទថា បិតរា បវត្តិតំ ចក្កំ សេចក្តីថា កាលស្តេចចក្រពត្តិទ្រង់ព្រះផ្នួស ឬអស់ ព្រះជន្ម ចក្ករ័តន៍តាំងនៅត្រឹម ៧ ថ្ងៃ ។ សួរថា ព្រះជេដ្ឋោរស និងមហាចក្រវិលតាមទ្រង់ទៅបានដូចម្តេច ។ ឆ្លើយថា ឱរសច្បងនោះតាំងនៅក្នុង បវេណីរបស់ព្រះបិតា បំពេញចក្កវត្តិឲ្យបរិបូណ៌ គ្រប់គ្រងចក្រពត្តិរាជជ័យ បាន ឈ្មោះថា ទ្រង់បង្វិលតាមចក្រដែលបិតាឲ្យវិលទៅនោះឯង ។