អដ្ឋកថា រាជសូត្រ

ក្បាលទី 29 · ទំព័រ 58

ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិណា ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ ព្រះរាជានោះឯង មិនញ៉ាំងអាណាចក្រ ដែលមិនជារបស់ ព្រះរាជាឲ្យប្រព្រឹត្តទៅឡើយ ។ កាលព្រះដ៏មានបុណ្យទ្រង់ត្រាស់យ៉ាងនេះ ភិក្ខុ មួយរូប បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ ចម្រើន ចុះអ្នកណា ជាស្តេចរបស់ព្រះរាជាចក្រពត្តិដែលប្រកបដោយធម៌ ជា ស្តេចទ្រង់ធម៌ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ ព្រះធម៌ ( ជា ស្តេច ) ដូច្នេះហើយ ត្រាស់ថា ម្នាលភិក្ខុ ព្រះរាជាចក្រពត្តិ ក្នុងលោកនេះ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ ទ្រង់ទីពឹងនូវធម៌តែមួយយ៉ាង ហើយធ្វើ សក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ ជាទង់ យកធម៌ជាធំ ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយ ធម៌ ចំពោះអន្តោជន គឺអគ្គមហេសី បុត្តធីតា ។ ម្នាលភិក្ខុ មួយទៀត ព្រះរាជា ចក្រពត្តិប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ ។ បេ ។ យកធម៌ជាធំ ចាត់ចែង នូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះពួកក្សត្រិយ៍ ( ដែល បានមុទ្ធាភិសេក ) ចំពោះពួកក្សត្រិយ៍ដែលចុះចូល ចំពោះពួកពល ចំពោះ ព្រាហ្មណ៍ គហបតី ចំពោះអ្នកនិគម អ្នកជនបទ ចំពោះសមណព្រាហ្មណ៍ ចំពោះម្រឹគ បក្សី ។ ម្នាលភិក្ខុ ព្រះរាជាចក្រពត្តិនោះឯង ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ ។ បេ ។ យកធម៌ជាធំ លុះចាត់ចែងនូវការរក្សា ការពារ គ្រប់ គ្រងប្រកបដោយធម៌ ចំពោះអន្តោជន លុះចាត់ចែងនូវការរក្សាកា រពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះពួកក្សត្រិយ៍ ចំពោះពួកក្សត្រិយ៍ដែលចុះ ចូល ចំពោះពួកពល ចំពោះព្រាហ្មណ៍ គហបតី ចំពោះអ្នកនិគម អ្នក ជនបទ ចំពោះសមណព្រាហ្មណ៍ ចំពោះពួកម្រឹគ បក្សី