យស្សទិសសូត្រ

ក្បាលទី 29 · ទំព័រ 61

ម្នាលភិក្ខុទាំងឡាយ ព្រះរាជាជាក្សត្រិយ៍ដែលបានមុទ្ធាភិសេក ហើយ ប្រកបដោយអង្គ ៥ យ៉ាង ទ្រង់ប្រថាប់ក្នុងទិសឯណាៗ ក៏រមែងប្រថាប់ តែក្នុងដែនរបស់ព្រះអង្គដដែល ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាជាក្សត្រិយ៍ដែលបានមុទ្ធាភិសេកហើយ ក្នុងលោក នេះ ទ្រង់មានព្រះជាតិដ៏ល្អទាំងពីរចំណែក គឺខាងព្រះមាតានិងព្រះបិតា ប្រសូត ចាកព្រះគភ៌ដ៏បរិសុទ្ធិ អំពីតំណនៃអយ្យកោនិងអយ្យិកា ជាគម្រប់ ៧ មិន មានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ព្រះជាតិបាន ១ ព្រះអង្គជា ស្តេចស្តុកស្តម្ភ មានព្រះរាជទ្រព្យច្រើន មានភោគសម្ប័ទច្រើន មានឃ្លាំងនិង ជង្រុកដ៏បរិបូណ៌ ១ ព្រះអង្គមានរេហ៍ពល ប្រកបដោយចតុរង្គសេនា ដែល អាចស្តាប់បង្គាប់ធ្វើតាមព្រះរាជឱវាទ ១ បរិនាយករតន៍នៃព្រះអង្គ ជាអ្នកប្រាជ វាងវៃ មានប្រាជ្ញា អង់អាច តែងគិតឃើញប្រយោជន៍ដែលជាអតីត អនាគត និងបច្ចុប្បន្ន ១ ធម៌ទាំង ៤ យ៉ាងនេះឯង រមែងញ៉ាំងយសបរិវារ របស់ ក្សត្រិយ៍នោះឲ្យចាស់ក្លា ។ ព្រះរាជានោះ ប្រកបដោយធម៌ ដែលមានយស បរិវារជាគម្រប់ ៥ នេះ ទ្រង់ប្រថាប់ក្នុងទិសឯណាៗ រមែងប្រថាប់តែក្នុងដែន របស់ព្រះអង្គដដែល ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ដំណើរនុ៎ះឯង ជាទំនៀមរបស់បុគ្គលទាំងឡាយដែលមានជ័យជម្នះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងក៏ដូច្នោះដែរ ស្ថិតនៅក្នុង ទិសឯណាៗ រមែងស្ថិតនៅដោយវិមុត្តិចិត្តតែមួយយ៉ាង ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក មានសីល ។ បេ ។ សិក្សាក្នុងសិក្ខាបទទាំងឡាយ ដូចជាព្រះរាជាជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្