បឋមបត្ថនាសូត្រ

ក្បាលទី 29 · ទំព័រ 66

ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បងរបស់ព្រះខត្តិយរាជដែល បានមុទ្ធាភិសេកហើយ ជាព្រះរាជកុមារ ប្រកបដោយអង្គ ៥ យ៉ាងតែងប្រាថ្នា នូវរាជ្យ ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រះរាជបុត្រច្បងរបស់ព្រះខត្តិយរាជដែលបានមុទ្ធាភិសេក ជា ព្រះរាជកុមារ មានព្រះជាតិដ៏ល្អទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចាកព្រះគភ៌ដ៏បរិសុទ្ធិអំពីតំណនៃអយ្យកោនិងអយ្យិកាជាគម្រប់ ៧ មិន មានអ្នកណារិះគន់តិះដៀលដោយពោលដល់ព្រះជាតិបាន ១ ព្រះអង្គមានព្រះ រូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយព្រះឆវីវណ្ណល្អក្រៃលែង ១ ព្រះអង្គ ជាទីស្រឡាញ់សព្វព្រះរាជហបឫទ័យនៃព្រះមាតាព្រះបិតា ១ ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អ្នកនិគមអ្នកជនបទ ១ ហេតុជាទីកើតនៃសិល្បស្រាស្តឯណា សម្រាប់ខត្តិយរាជទាំងឡាយដែលបានមុទ្ធាភិសេកហើយ ទោះជាសិល្បៈខាង ដំរីក្តី សេះក្តី រថក្តី ធ្នូក្តី ព្រះអង្គជាអ្នកសិក្សាឥតមានទើសទាល់ក្នុងសិល្បស្រាស្តនោះ ១ ។ ព្រះរាជបុត្រច្បងនោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា ខ្លួនអញហ្នឹងឯង មានជាតិដ៏ល្អទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចេញចាកព្រះគភ៌ ដ៏បរិសុទ្ធិអំពីតំណនៃអយ្យកោ និងអយ្យិកាជាគម្រប់ ៧ មិនមានអ្នកណារិះគន់តិះដៀល ដោយពោលដល់ជាតិបាន ព្រោះហេតុអ្វី អញនឹងមិនប្រាថ្នានូវរាជ្យ អញហ្នឹងឯង ជាអ្នកមានរូបល្អ គួររមិលមើល គួរ ជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង ព្រោះហេតុអ្វី អញមិនប្រាថ្នានូវរាជ្យ អញជាទីស្រឡាញ់ពេញចិត្តនៃព្រះមាតានិងព្រះបិតា ព្រោះហេតុអ្វី អញមិន ប្រាថ្នានូវរាជ្យ អញជាទីស្រឡាញ់ ជាទីគាប់ចិត្តនៃអ្នកនិគមអ្នកជនបទ ព្រ