អដ្ឋកថាបឋមបត្ថនាសូត្រ

ក្បាលទី 29 · ទំព័រ 69

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមបត្ថនាសូត្រទី ៥ ដូចតទៅនេះ បទថា នេគមជានបទស្ស បានដល់ របស់ជនដែលនៅក្នុងនិគម និងនៅក្នុង ដែន ។ ដោយបទថា ហត្ថិស្មឹ ជាដើម ទ្រង់សម្តែងសិប្បៈសំខាន់ ១៦ ប្រការ មានសិប្បៈទាក់ទងនឹងដំរី សេះ រថ ធ្នូ ចារិក និងវិធីគណនា ជាដើម ។ បទថា អនវយោ បានដល់ សម្រេចបរិបូណ៌ ។ ពាក្យ ដ៏សេសក្នុងសូត្រនេះ គប្បីជ្រាបតាមន័យដែលពោលហើយនោះឯង ។