ទុតិយបត្ថនាសូត្រ

ក្បាលទី 29 · ទំព័រ 70

ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បងរបស់ព្រះខត្តិយរាជដែល បានមុទ្ធាភិសេកហើយ ប្រកបដោយអង្គ ៥ យ៉ាង រមែងប្រាថ្នានូវឧបរាជ្យ ( ភាពជាស្តេចបន្ទាប់ ) ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រះរាជបុត្រច្បងរបស់ព្រះខត្តិយរាជ ដែលបាន មុទ្ធាភិសេកហើយ ជាព្រះរាជកុមារ មានព្រះជាតិដ៏ល្អទាំងពីរចំណែក គឺខាង ព្រះមាតា និងព្រះបិតា ប្រសូតចាកព្រះគភ៌ដ៏បរិសុទ្ធិអំពីតំណនៃអយ្យកោ និង អយ្យិកាជាគម្រប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ព្រះជាតិ បាន ១ មានព្រះរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយព្រះឆវីវណ្ណល្អក្រៃលែង ១ ជាទីស្រឡាញ់គាប់ព្រះហបឫទ័យរបស់ព្រះមាតាព្រះបិតា ១ ជាទីស្រឡាញ់ពេញចិត្តរបស់ពួកពល ១ ជាអ្នកប្រាជឈ្លាសវៃ មានប្រាជ្ញា អង់អាចៗ គិតឃើញនូវប្រយោជន៍ដែលជាអតីត អនាគត បច្ចុប្បន្ន ១ ។ ព្រះរាជ បុត្រច្បងនោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា អញហ្នឹងឯង ជាអ្នកមាន កំណើតល្អទាំងពីរចំណែក គឺខាងព្រះមាតានិងព្រះបិតា ប្រសូតចាកព្រះគភ៌ដ៏ បរិសុទ្ធិអំពីតំណនៃអយ្យកោនិងអយ្យិកាជាគម្រប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិបាន ព្រោះហេតុអ្វី អញមិនប្រាថ្នានូវឧបរាជ្យ អញហ្នឹងឯង ជាអ្នកមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរ ល្អក្រៃលែង ព្រោះហេតុអ្វី អញមិនប្រាថ្នានូវឧបរាជ្យ អញហ្នឹងឯង ជាទី ស្រឡាញ់ គាប់ព្រះហបឫទ័យនៃព្រះមាតា និងព្រះបិតា ព្រោះហេតុអ្វី អញមិន ប្រាថ្នានូវឧបរាជ្យ អញហ្នឹងឯងជាទីស្រឡាញ់ពេញចិត្តនៃពួកពល ព្រោះហេតុ អ្វី អញមិនប្រាថ្នានូវឧបរាជ្យ អញហ្នឹងឯងជាអ្នកប្រាជឈ្លាសវៃ មានប្រាជ្ញា អង់អាចៗ គិតឃើញនូវប្រយោ