អប្បសុបតិសូត្រ
ក្បាលទី 29 · ទំព័រ 73
ម្នាលភិក្ខុទាំងឡាយ ជន ៥ ពួកនេះក្នុងវេលារាត្រី រមែងដេកលក់ តិច ភ្ញាក់រពឫកច្រើន ។ ជន ៥ ពួក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គឺស្រីដែលមានប្រាថ្នាចំពោះបុរស ( ដោយអសទ្ធម្ម ) ក្នុងវេលារាត្រី រមែង ដេកលក់តិច ភ្ញាក់រពឫកច្រើន ១ ម្នាលភិក្ខុទាំងឡាយ បុរសដែលមានប្រាថ្នា ចំពោះស្រី ( ដោយអសទ្ធម្ម ) ក្នុងវេលារាត្រី រមែងដេកលក់តិច ភ្ញាក់រពឫក ច្រើន ១ ម្នាលភិក្ខុទាំងឡាយ ចោរដែលប្រាថ្នាកាន់យក ( ទ្រព្យរបស់គេ ) ក្នុងវេលារាត្រី ដេកលក់តិច ភាក់រលឹកច្រើន ១ ម្នាលភិក្ខុទាំងឡាយ ព្រះរាជា ខ្វល់ខ្វាយក្នុងរាជកិច្ច ក្នុងវេលារាត្រី ផ្ទំលក់តិច ភ្ញាក់រពឫកច្រើន ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានប្រាថ្នាដើម្បីអស់សញ្ញោជនៈ ( ព្រះនិព្វាន ) ក្នុងវេលារាត្រី ដេកលក់តិច ភ្ញាក់រពឫកច្រើន ១ ។ ម្នាលភិក្ខុទាំងឡាយ ពួក ជន ៥ ពួកនេះឯង ក្នុងវេលារាត្រី ដេកលក់តិច ភ្ញាក់រពឫកច្រើន ។ ៥