ភត្តាទកសូត្រ

ក្បាលទី 29 · ទំព័រ 74

ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយ អង្គ ៥ យ៉ាង ជាសត្វបានតែខាងស៊ីអាហារផង វាតទីឱកាសផង ជម្រះសម្ហាត អាចម៍ ( ត្រង់ឱកាសនោះ ) ផង កាន់យកស្លាកផង តែដល់នូវការរាប់ថា ជាដំរីដ៏ប្រសើររបស់ស្តេចដែរ ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វមិនអត់ ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹង រស ១ មិនអត់ធន់នឹងផ្សព្វ ១ ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាងនេះឯង ជាសត្វបានតែខាងស៊ីអាហារផង វាតទី ឱកាសផង ជម្រះសំអាតអាចម៍ ( ត្រង់ទីឱកាសនោះ ) ផង ទទួលយកស្លាក ផង តែដល់នូវការរាប់ថា ជាដំរីដ៏ប្រសើររបស់ស្តេចដែរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ ជាអ្នកបានតែខាងបរិភោគនូវចង្ហាន់ ផង ផ្សាយនូវឱកាសផង ដុសខាត់នូវតាំងផង កាន់យកនូវស្លាកផង តែដល់ នូវការរាប់ថាជាភិក្ខុដែរ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនអត់ធន់នឹងរូប ១ មិនអត់ធន់ នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស ១ មិនអត់ធន់នឹង ផ្សព្វ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជា អ្នកបានតែខាងបរិភោគចង្ហាន់ផង ផ្សាយឱកាសផង ដុសខាត់នូវតាំងផង កាន់ យកនូវស្លាកផង តែដល់នូវការរាប់ថា ជាភិក្ខុដែរ ។