អដ្ឋកថាភត្តាទកសូត្រ
ក្បាលទី 29 · ទំព័រ 75
គប្បីជ្រាបវិនិច្ឆ័យក្នុងភត្តាទកសូត្រទី ៨ ដូចតទៅនេះ បទថា ភត្តាទកោ បានដល់ ចាំតែស៊ី អធិប្បាយថា ស៊ីច្រើន ។ បទថា ឱកាសផរណោ សេចក្តីថា ឈ្មោះថា ឱកាសផរណ ព្រោះបៀតបៀនដល់ទីរបស់ ដំរីដទៃៗ ។ ឈ្មោះថា លណ្ឌសាធន បន្ទោបង់មិនដឹងទី ព្រោះបន្ទោបង់ លាមករាត់រាយក្នុងទីនោះៗ ។ ឈ្មោះថា សលាកគ្គាហី ចាំគណនា ព្រោះ គណនាក្នុងពេលរាប់ចំនួនថា ដំរីមានចំនួនបុណ្ណេះ ។ ឈ្មោះថា បីឋមទ្ទន ព្រោះជាន់តាំងកាលនឹងអង្គុយ ឬដេក ។ ឈ្មោះថា សលាកគ្គាហី ចាំ គណនា ព្រោះគណនាក្នុងពេលរាប់ភិក្ខុ ។