អក្ខមសូត្រ

ក្បាលទី 29 · ទំព័រ 76

ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេចប្រកបដោយអង្គ ៥ យ៉ាង មិនគួរជារាជយាន មិនសមជារាជបម្រើ មិនដល់នូវការរាប់ថា ជា អង្គរបស់ស្តេចបានឡើយ ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វមិនអត់ធន់ នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹង រស ១ មិនអត់ធន់នឹងផ្សព្វ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ ស្តេច មិនអត់ធន់នឹងរូប តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើរ របស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម បានឃើញពួកពលដំរីក្តី ឃើញ ពួកពលសេះក្តី ឃើញពួកពលរថក្តី ឃើញពួកពលថ្មើរជើងក្តី ក៏ក្រាបក្រាញ មិនរុលទៅមុខ មិនហានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើរ របស់ស្តេច មិនអត់ធន់នឹងរូបយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ ប្រសើររបស់ស្តេច មិនអត់ធន់នឹងសំឡេង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម បានឮសូរសន្ធឹកដំរីក្តី ឮសូរសន្ធឹកសេះក្តី ឮសូរសន្ធឹករថក្តី ឮសូរសន្ធឹកពលថ្មើរជើងក្តី ឮសូរកង រំពងនៃស្គរតូច ស្គរធំ ស័ង្ខ ស្គរសឹកសង្រ្គាមក្តី ក៏ក្រាបក្រាញ មិនរុលទៅ មុខ មិនហានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច មិន អត់ធន់នឹងសំឡេងយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ ស្តេច មិនអត់ធន់នឹងក្លិន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើរ របស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម បានធុំក្លិនមូត្រលាមករបស់ដំរី ដែលមានជាតិខ្ពង់ខ្ពស់ ធ្លាប់ចុះស្នាម ក្នុងសង្រ្គាមរបស់ស្តេចដទៃ ក៏