សោតវសូត្រ
ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយ អង្គ ៥ យ៉ាង គួរជារាជយាន សមជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ ព្រះរាជាបាន ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វប្រសប់ខាងការស្តាប់ ពាក្យ ១ សម្លាប់ ( សត្រូវ ) ១ រក្សាខ្លួន ១ អត់ធន់ ១ ទៅកាន់ទិស ១ ។ ម្នាល ភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វ ( ប្រសប់ ) ខាងការស្តាប់ ពាក្យ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុង លោកនេះ កាលបើសារថី អ្នកបង្ហាត់ដំរី ប្រើឲ្យធ្វើការណ៍ណា ទោះបីខ្លួន ធ្លាប់ធ្វើក្តី មិនធ្លាប់ធ្វើក្តី ក៏ខំផ្ចិតផ្ចង់យកចិត្តទុកដាក់ និងការណ៍នោះ ប្រមូល ការណ៍ទាំងអស់ដោយចិត្ត ហើយផ្ទៀងត្រចៀកស្តាប់ ម្នាលភិក្ខុទាំងឡាយ ដំរី ដ៏ប្រសើររបស់ស្តេច ជាសត្វ ( ប្រសប់ ) ខាងការស្តាប់ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វសម្លាប់ ( សត្រូវ ) តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់ សង្រ្គាម រមែងសម្លាប់ដំរីខ្លះ សម្លាប់ទម័កដំរីខ្លះ សម្លាប់សេះខ្លះ សម្លាប់ អ្នកជិះសេះខ្លះ បៀតបៀនរថខ្លះ សម្លាប់អ្នកបររថខ្លះ សម្លាប់ពលថ្មើរជើងខ្លះ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វសម្លាប់ ( សត្រូវ ) យ៉ាង នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វចេះរក្សាខ្លួន