អដ្ឋកថាសោតវសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសោតវសូត្រទី ១០ ដូចតទៅនេះ បទថា ទុរុត្តានំ សេចក្តីថា ចំពោះពាក្យគ្រោតគ្រាតដែលគេពោលមិនល្អ និងឲ្យ ប្រព្រឹត្តទៅដោយអំណាចទោសៈ ។ បទថា ទុរាគតានំ សេចក្តីថា ដែល មកក្នុងសោតទ្វារ ដោយអាការដែលឲ្យកើតទុក្ខ ។ បទថា វចនបថានំ បាន ដល់ ចំពោះពាក្យពោលទាំងឡាយ ។ បទថា ទុក្ខានំ បានដល់ ដែល អត់ធន់បានលំបាក ។ បទថា តិព្វានំ បានដល់ ក្លៀវក្លា ឬមានសភាព មិនក្តៅក្រហាយ ។ បទថា ខរានំ បានដល់ គ្រោតគ្រាត ។ បទថា កដុកានំ បានដល់ រឹង ។ បទថា អសាតានំ បានដល់ មិនពីរោះ ។ បទថា អមនាបនំ បានដល់ មិនអាចធ្វើចិត្តឲ្យឆ្អែតស្កប់ស្កល់ គឺជាទីត្រេកអរបាន។ បទថា បណហរានំ បានដល់ ច្រានជីវិតចេញបាន ។ ព្រះនិព្វាន គប្បី ជ្រាបថា ឈ្មោះថា ទិស ក្នុងពាក្យថា យា សា ទិសា ព្រោះប្រាកដឃើញច្បាស់ក្នុង ធម៌ មានធម៌ដែលជាទីរម្ងាប់សង្ខារទាំងពួងជាដើម តែព្រោះសង្ខារទាំងពួង អាស្រ័យព្រះនិព្វាននោះ ទើបដល់នូវការរម្ងាប់ ដូច្នោះ ទើបត្រាស់ហៅព្រះនិព្វាន នោះថា ធម៌ជាទីរម្ងាប់សង្ខារទាំងពួង ។ ពាក្យដ៏សេស ក្នុងទីគ្រប់អន្លើងាយយល់ ទាំងអស់ហើយ ។ ក្នុងសូត្រនេះត្រាស់សីល សមាធិ បញ្ញារួមគ្នា ដូច្នេះ ។