ទត្វាអវជានាតិសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៥ ពួកនេះ រមែងមានប្រាកដក្នុង លោក ។ បុគ្គល ៥ ពួក ដូចម្តេចខ្លះ ។ គឺបុគ្គលឲ្យហើយត្រឡប់មើលងាយ គេវិញ ១ មើលងាយព្រោះការនៅរួមគ្នា ១ មានការកាន់យកតាមពាក្យគេ ជាប្រមាណ ១ ជាអ្នកឡេះឡោះ ១ ជាអ្នកល្ងង់ខ្លៅ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឲ្យហើយត្រឡប់មើលងាយគេវិញ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ ឲ្យនូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់អ្នកមានជំងឺ ដល់បុគ្គល ( ដទៃ ) ។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ័រមែងឲ្យ បុគ្គលនោះរមែងទទួល ។ លុះឲ្យរួចហើយត្រ ឡប់មើលងាយអ្នកទទួលនោះវិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យហើយត្រ ឡប់មើលងាយគេវិញ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមើលងាយ ព្រោះការនៅរួមគ្នា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោក នេះ នៅរួមជាមួយនឹងបុគ្គលអស់ ២ ឬ ៣ ឆ្នាំ ។ មើលងាយបុគ្គលនោះ ព្រោះការនៅរួមគ្នា ម្នាលភិក្ខុទាំងឡាយ បុគ្គលមើលងាយ ព្រោះការនៅរួមគ្នា យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានការកាន់ យកតាមពាក្យ គេជាប្រមាណ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោក នេះ កាលគេពោលសរសើរ ឬតិះដៀលដល់បុគ្គលដទៃ រមែងជឿស៊ប់នូវ ពាក្យនោះមួយរំពេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានការកាន់យកតាមពាក្យ គេជាប្រមាណ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឡេះឡោះ តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមាន សទ្ធាតិច មានការសេពគប់តិច មានសេចក្តីស្រឡាញ់តិច មានសេចក្តីជ្រះថ្លា តិច ម្នាលភិក្ខុទាំងឡាយ បុគ្គលឡេះឡោះ យ៉ាងនេះឯង ។