អដ្ឋកថាទត្វាអវជានាតិសូត្រ

ក្បាលទី 29 · ទំព័រ 92

គប្បីជ្រាបវិនិច្ឆ័យក្នុងទត្វាអវជានាតិសូត្រទី ១ នៃតិកណ្ឌកីវគ្គ ទី ៥ ដូចតទៅនេះ បទថា សំវាសេន បានដល់ ព្រោះការនៅរួមគ្នា ។ បទថា អាទេយ្យមុខោ ( ឲ្យហើយត្រឡប់មើលងាយគេវិញ ) បានដល់ តាំង មុខជឿ អធិប្បាយថា តាំងមុខកាន់យក ។ បទថា តមេនំ ទត្វា អវជានាតិ សេចក្តីថា រមែងត្រូវមើលងាយយ៉ាងនេះថា បុគ្គលនេះស្គាល់តែការទទួលនូវ របស់ដែលអញឲ្យបុណ្ណោះ ។ បទថា តមេនំ សំវាសេន អវជានាតិ សេចក្តី ថា ជាអ្នកក្រោធក្នុងបុគ្គលណា ក៏ក្រោធត្រឹមតែតិចតួច ហើយរមែងពោល ពាក្យជាដើមថា ខ្ញុំដឹងកម្មដែលអ្នកធ្វើទុក ខ្ញុំធ្វើកម្មអ្វី អស់កាលយូរមាន ប្រមាណបុណ្ណេះ ខ្ញុំពិចារណាមើលកម្មដែលលោកបានធ្វើ និងមិនបានធ្វើ មិន មែនឬ ពេលនោះ បុគ្គលក្រៅពីនេះគិតថា ទោសណាមួយរបស់អាត្មាអញ នឹងមានពិតប្រាកដ ទើបមិនអាចឆ្លើយឆ្លងពាក្យណាមួយបាន ។ បទថា តំ ខិប្បញ្ញេវ អធិមុច្ចិតោ ហោតិ សេចក្តីថា បុគ្គលរមែងជឿទាំងគុណ និង ទោសនោះៗ ឯង យ៉ាងណា ។ បុគ្គលនេះ លោកពោលថា ឈ្មោះថា អាទិយនមុខោ ព្រោះអត្ថថា ជឿងាយ ។ តែក្នុងបាលីថា អាធីយមុខោ គឺតាំងមុខជឿ អធិប្បាយថា តាំងមុខតែនឹងទទួល នូវគុណផង ទោសផង ដោយការជឿងាយ ដូចអណ្តូងដែលគេជីកត្រង់ផ្លូវ រង់ចាំតែទឹកដែលហូរមក ។ បទថា ឥត្តរស្សទ្ធោ គឺមានសទ្ធាតិចតួច ។ ក្នុងបទថា កុសលាកុសលេ ធម្មេ ន ជានាតិ ជាដើម សេចក្តីថា មិនស្គាល់ធម៌ជាកុសល ថាធម៌ ទាំងនេះជាកុសល មិនស្គាល់ធម៌ដែលជាអកុសល ថាធម៌ទាំងនេះជាអកុសល ម្យ៉ាងទៀត មិនដឹងធម៌មានទោស គឺធម៌ដែលប្រព្រឹត្តទៅជាមួយទោស ថាធម៌ ទាំងនេះមានទោស មិនដឹងធម៌មិនមានទោស គឺធម៌ដែលមិនប្រព្រឹត្តទៅជាមួយ ទោស ថាធម៌ទាំងនេះមិនមានទោស មិនដឹងធម៌អាក្រក់ ថាអាក្រក់ មិនដឹង ធម៌