អារភសូត្រ

ក្បាលទី 29 · ទំព័រ 93

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៥ ពួកនេះ រមែងមានប្រាកដ ក្នុងលោក ។ បុគ្គល ៥ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ខ្លះ ក្នុងលោកនេះ រមែងប្រារព្ធផង មានសេចក្តីក្តៅក្រហាយផង ទាំងមិនដឹង ច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសល ធម៌ដ៏លាមកដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងប្រារព្ធ តែមិនមានសេចក្តីក្តៅក្រហាយ ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិនិង បញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមិនប្រារព្ធ តែមានសេចក្តីក្តៅក្រហាយ ទាំង មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួក អកុសលធម៌ដ៏លាមកដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ ផង ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែង មិនប្រារព្ធ មិនមានសេចក្តីក្តៅក្រហាយ តែមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើង ហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមិនប្រារព្ធ មិនមានសេចក្តីក្តៅក្រហាយ ដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើ នូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមាន សេសសល់ផង ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៥ ពួកនោះ