សារន្ទទសូត្រ

ក្បាលទី 29 · ទំព័រ 98

សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ស្បង់ ប្រដាប់ បាត្រនិងចីវរក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់ក្រុងវេសាលី ដើម្បី បិណ្ឌបាត ។ សម័យនោះ ពួកលិច្ឆវីមានប្រមាណ ៥០០ នាក់ បានប្រជុំសន្ទនា គ្នាក្នុងសារន្ទទចេតិយ កើតមានអន្តរាកថានេះឡើងថា ការកើតប្រាកដនៃកែវ ទាំង ៥ ជារបស់រកបានដោយកម្រក្នុងលោក ។ កែវទាំង ៥ ដូចម្តេចខ្លះ ។ គឺការកើតប្រាកដនៃដំរីកែវ រកបានដោយកម្រក្នុងលោក ១ ការកើតប្រាកដនៃ សេះកែវ រកបានដោយកម្រក្នុងលោក ១ ការកើតប្រាកដនៃកែវមណី រកបាន ដោយកម្រក្នុងលោក ១ ការកើតប្រាកដនៃស្រីកែវ រកបានដោយកម្រក្នុង លោក ១ ការកើតប្រាកដនៃគហបតីកែវ រកបានដោយកម្រក្នុងលោក ១ ។ ការកើតប្រាកដនៃកែវទាំង ៥ នេះឯង រកបានដោយកម្រក្នុងលោក ។ លំដាប់ នោះ ពួកលិច្ឆវីទាំងនោះ បញ្ជូនបុរសម្នាក់ទៅក្នុងផ្លូវថា នែបុរស បើអ្នកឃើញ ព្រះដ៏មានព្រះភាគស្តេចមក ក្នុងកាលណា អ្នកគប្បីប្រាប់យើងទាំងឡាយក្នុង កាលនោះ ។ បុរសនោះ បានឃើញព្រះដ៏មានព្រះភាគ ស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ចូលទៅរកពួកលិច្ឆវីទាំងនោះ លុះចូលទៅដល់ហើយ ទើប ពោលទៅនឹងពួកលិច្ឆវីទាំងនោះថា នុ៎ះហ្ន៎ ព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ កំពុងតែស្តេចមក សូមអ្នកទាំងឡាយ សម្គាល់នូវកាលគួរ ក្នុងកាល ឥឡូវនេះចុះ ។ លំដាប់នោះ ពួកលិច្ឆវីទាំងនោះ បាននាំគ្នាចូលទៅគាល់ព្រះ ដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយស្ថិតក្នុងទីសមគួរ ។ លុះពួកលិច្ឆវីទាំងនោះ ស្ថិតក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា សូមទ្រង់ព្រះមេត្តាប្