អដ្ឋកថាសារន្ទទសូត្រ

ក្បាលទី 29 · ទំព័រ 101

គប្បីជ្រាបវិនិច្ឆ័យក្នុងសារន្ទទសូត្រទី ៣ ដូចតទៅនេះ បទថា កាមាធិមុត្តានំ បានដល់ បង្អោនទៅក្នុងវត្ថុកាម និងកិលេសកាម ។ បទថា ធម្មានុធម្មប្បដិបន្នោ សេចក្តីថា បុគ្គលដែលបដិបត្តិបដិបទាខាងដើម មួយ អន្លើដោយសីល ដើម្បីលោកុត្តរធម៌ ៩ ឈ្មោះថា អ្នកនាំបដិបទាឲ្យបរិបូណ៌ ជាបុគ្គលរកបានលំបាកក្នុងលោក ។