តិកណ្ឌកីសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងតិកណ្ឌកីវ័ន ( ព្រៃខ្នុរ ៣ ដើម ) ជិតក្រុងសាកេត ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធ ដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសម្គាល់ថា គួរខ្ពើមក្នុងអារម្មណ៍ ដែលមិនគួរខ្ពើមតាមកាលគួរ ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បី សម្គាល់ថា មិនគួរខ្ពើមក្នុងអារម្មណ៍ដែលគួរខ្ពើម តាមកាលគួរ ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសម្គាល់ថា គួរខ្ពើមក្នុងអារម្មណ៍ដែលមិនគួរខ្ពើម ផង ក្នុងអារម្មណ៍គួរខ្ពើមផង តាមកាលគួរ ជាការប្រពៃ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុគប្បីសម្គាល់ថា មិនគួរខ្ពើមក្នុងអារម្មណ៍ដែលគួរខ្ពើមផង ក្នុង អារម្មណ៍ដែលមិនគួរខ្ពើមផង តាមកាលគួរ ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរវៀរលែងនូវអារម្មណ៍ទាំងពីរនោះ គឺអារម្មណ៍មិនគួរខ្ពើម និងអារម្មណ៍ គួរខ្ពើមចេញហើយ មានស្មារតីដឹងខ្លួន តាំងនៅជាកណ្តាល តាមកាលគួរ ជាការប្រពៃ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុគប្បីសម្គាល់ថាគួរខ្ពើមក្នុងអារម្មណ៍ ដែលមិនគួរខ្ពើម ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសម្គាល់ថា គួរខ្ពើមក្នុងអារម្មណ៍ដែលមិនគួរខ្ពើម ព្រោះ អាស្រ័យអំណាចប្រយោជន៍នេះថា រាគៈកុំកើតឡើងដល់អាត្មាអញ ក្នុងធម៌