និរយសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 106
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង ដូចជា គេនាំយកទៅទម្លាក់ក្នុងនរក ។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺបុគ្គលអ្នកសម្លាប់សត្វ ១ លួចទ្រព្យគេ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ១ ប្រកបដោយហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹក នូវទឹកស្រវឹងគឺសុរានិងមេរ័យ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ ធម៌ ៥ យ៉ាងនេះឯង ដូចជាគេនាំទៅទម្លាក់ក្នុងនរក ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង ដូចជាគេនាំទៅដាក់ក្នុងស្ថានសួគ៌ ។ ប្រកបដោយ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺបុគ្គលវៀរចាកការសម្លាប់សត្វ ១ វៀរចាក ការលួចទ្រព្យគេ ១ វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ វៀរចាក ការនិយាយកុហក ១ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទគឺផឹកនូវទឹក ស្រវឹង គឺសុរានិងមេរ័យ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះឯង ដូចជាគេនាំទៅដាក់ក្នុងស្ថានសួគ៌ ។