មិត្តសូត្រ

ក្បាលទី 29 · ទំព័រ 107

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង មិនគួរ គប់រកយកជាមិត្រឡើយ ។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺភិក្ខុ ប្រើឲ្យធ្វើការងារ ១ បង្កអធិករណ៍ ១ ជាសឹកសត្រូវក្នុងពួកភិក្ខុជាប្រធាន ១ ត្រាច់ទៅក្នុងទីឆ្ងាយនិងទីមិនមានកំណត់រឿយៗ ១ មិនអង់អាចដើម្បីពន្យល់ ឲ្យកាន់តាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាតាមកាលគួរ ១ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះ មិនគួរគប់រកយកជាមិត្រ ឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរគប់រកយក ជាមិត្របាន ។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺភិក្ខុមិនប្រើឲ្យធ្វើ ការងារ ១ មិនបង្កអធិករណ៍ ១ មិនជាសឹកសត្រូវក្នុងពួកភិក្ខុជាប្រធាន ១ មិនត្រាច់ទៅក្នុងទីឆ្ងាយ និងទីមិនមានកំណត់រឿយៗ ១ ជាអ្នកអង់អាចដើម្បី ពន្យល់ ឲ្យកាន់តាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាតាមកាលគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង គួរគប់រកយក ជាមិត្របាន ។