អសប្បុរិសទានសូត្រ
ក្បាលទី 29 · ទំព័រ 108
ម្នាលភិក្ខុទាំងឡាយ អសប្បុរិសទាននេះ មាន ៥ យ៉ាង ។ អសប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺឲ្យទានដោយមិនគោរព ( ក្នុង ទេយ្យធម៌ ) ១ ឲ្យទានដោយមិនធ្វើនូវសេចក្តីគោរព ( ក្នុងបដិគ្គាហក ) ១ មិនឲ្យដោយដៃខ្លួន ១ ឲ្យទានដូចជាបោះចោល ១ ឲ្យទានដោយឃើញថាមិន ឲ្យផល ១ ។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសទានមាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះមាន ៥ យ៉ាង ។ សប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺឲ្យទានដោយគោរព ១ ឲ្យដោយធ្វើនូវសេចក្តីគោរព ១ ឲ្យទានដោយដៃខ្លួនឯង ១ ឲ្យទានមិនដូចជាបោះចោល ១ ឲ្យទានដោយ ឃើញថាឲ្យផល ១ ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទានមាន ៥ យ៉ាងនេះឯង ។