អដ្ឋកថាអសប្បុរិសទានសូត្រ

ក្បាលទី 29 · ទំព័រ 109

ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះមាន ៥ យ៉ាង ។ សប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺឲ្យទានដោយគោរព ១ ឲ្យដោយធ្វើនូវសេចក្តីគោរព ១ ឲ្យទានដោយដៃខ្លួនឯង ១ ឲ្យទានមិនដូចជាបោះចោល ១ ឲ្យទានដោយ ឃើញថាឲ្យផល ១ ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទានមាន ៥ យ៉ាងនេះឯង ។