សប្បុរិសទានសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអសប្បុរិសទានសូត្រទី ៧ ដូចតទៅនេះ បទថា អសក្កច្ចំ ទានំ ទេតិ បានដល់ មិនគោរព គឺមិនធ្វើចិត្តឲ្យស្អាត ហើយឲ្យ ។ បទថា អចិត្តឹ កត្វា ទេតិ បានដល់ ឲ្យដោយអាការមិនកោត ក្រែង ដោយការមិនគោរព ។ បទថា អបវិដ្ឋំ ទេតិ បានដល់ ឲ្យរួចតែពីដៃ។ ម្យ៉ាងទៀត ឲ្យដូចជាបោះចោល ។ បទថា អនាគមនទិដ្ឋិកោ ទេតិ បានដល់ មិនធ្វើការឃើញផលកម្មមកយ៉ាងនេះថា ផលនៃកម្មដែលធ្វើនឹងមកដល់ ដូច្នេះ ឲ្យកើតឡើងឡើយ ។ ក្នុងធម៌ចំណែកស គប្បីជ្រាបវិនិច្ឆ័យដូច្នេះ បទថា ចិត្តឹ កត្វា ទេតិ បានដល់ ចូលទៅតាំងសេចក្តីកោតក្រែងក្នុងទេយ្យធម៌ និងក្នុងទក្ខិណេយ្យបុគ្គល ហើយឲ្យ ។ ក្នុងបទ ២ យ៉ាងនោះ បុគ្គលធ្វើទេយ្យធម៌ប្រណីត មាន រសឆ្ងាញ់ ហើយឲ្យ ឈ្មោះថា ចូលទៅតាំងសេចក្តីកោតក្រែងក្នុងទេយ្យធម៌ បុគ្គលជ្រើសរើសបុគ្គល ហើយឲ្យ ឈ្មោះថា ចូលទៅតាំងនូវការកោតក្រែង ក្នុងទក្ខិណេយ្យបុគ្គល ។ បទថា សហត្ថា ទេតិ សេចក្តីថា មិនប្រើដៃរបស់ អ្នកដទៃដើម្បីឲ្យ គឺឲ្យដោយដៃរបស់ខ្លួនបុណ្ណោះ ដោយគិតថា ឈ្មោះថា ពេលដែលអាត្មាអញ អន្ទោលទៅក្នុងសង្សារ ដែលមិនមានខាងដើម និងទីបំផុត ហើយ បានប្រើដៃ និងជើងនេះ មិនមានប្រមាណឡើយ អញនឹងធ្វើការរួច ផុតអំពីវដ្តៈ ការចេញអំពីភព ដូច្នេះ ។ បទថា អាគមនទិដ្ឋិកោ បានដល់ ជឿកម្ម និងវិបាកថា ជាបច្ច័យនៃភពក្នុងអនាគត ហើយឲ្យ ដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះ មាន ៥ យ៉ាង ។ សប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺឲ្យទានដោយសទ្ធា ១ ឲ្យទានដោយ គោរព ១ ឲ្យទានតាមកាលគួរ ១ ឲ្យទានដោយចិត្តអនុគ្រោះ ១ ឲ្យទាន ដោយមិនបានបៀតបៀនខ្លួនឯងនិងអ្នកដទៃ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ឲ្យទានដោយសទ្ធា ដោ