បឋមសមយវិមុត្តសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 112
គប្បីជ្រាបវិនិច្ឆ័យក្នុងសប្បុរិសទានសូត្រទី ៨ ដូចតទៅនេះ បទថា សទ្ធាយ បានដល់ ជឿទាន និងផលនៃទាន ។ បទថា កាលេន បានដល់ តាមកាលដ៏សមគួរ ។ បទថា អនុគ្គហិតចិត្តោ បានដល់ មានចិត្ត មិនស្តាយ គឺលះដាច់ទៅ ។ បទថា អនុបហច្ច បានដល់ មិនប៉ះខ្ទប់ គឺមិន លុបនូវគុណទាំងឡាយ ។ បទថា កាលាគតា ចស្ស អត្ថា បរិបូរា ហោន្តិ សេចក្តីថា ប្រយោជន៍ទាំងឡាយ កាលនឹងមកដល់ មិនបានមក កាលចម្រើន វ័យហើយ រមែងមកក្នុងកាលដ៏សមគួរក្នុងបឋមវ័យនោះឯង ហើយច្រើន ទៀតផង ។